មកដឹងរឿងពិសេសមួយក្រោយ CR7 ទាត់ចូលឲ្យ Juventus ឡើងលេខ៣
Cristiano Ronaldo បានទាត់បញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ២ទល់នឹង០លើ AS Roma ការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ។
មួយគ្រាប់នេះមានន័យថា កីឡាករជម្រើសជាតិព័រទុយហ្គាល់រកបាន៣០០គ្រាប់ហើយ។ តាមពិត៣០០គ្រាប់នេះមិនមែនក្នុងអាជីពទាំងមូលរបស់គេទេ គឺជាគ្រាប់បាល់ដែលគេរកបានចាប់ពីឈានចូលដល់វ័យ៣០ឆ្នាំ និងមកដល់អាយុ៣៦ឆ្នាំនាពេលបច្ចុប្បន្ន។ សរុបទៅ៦ឆ្នាំកន្លងមកនេះ អតីតសមាជិក Manchester United លេងបាន៣២៦ប្រកួតទាំងនៅក្លិប និងជម្រើសជាតិ រកបាន៣០០គ្រាប់។
មុនឈានដល់វ័យ៣០ឆ្នាំ កីឡាករចេញពីថ្នាល Sporting Lisbon រកបាន៤៦៣គ្រាប់ក្នុងចំណោម៧១៨ប្រកួតពីគ្រប់កម្រិត។
“អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ”នេះជាការលើកឡើងពីសារព័ត៌មានមួយចំពោះ Cristiano Ronaldo។ អ្នកគាំទ្រជឿជាក់ថា អតីតតារា Real Madrid អាចឈានដល់គ្រាប់ទី៣៥០ឬ៤០០គ្រាប់ឯណោះ។
២០ប្រកួតរដូវកាលនេះ Cristiano Ronaldo រកបាន១៦គ្រាប់ច្រើនជាង Romelu Lukaku ២គ្រាប់ និង Zlatan Ibrahimovic ៤គ្រាប់។
ចំណែក Juventus ស្ថិតនៅលេខ៣ មាន៤២ពិន្ទុ៕