សែរាជវង្សខ្មែរមួយព្រះអង្គសព្វព្រះទ័យទិញក្លិបបាល់ទាត់មួយនៅបារាំង
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាព្រះរាជនត្តាមួយព្រះអង្គនៃ ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានសារព័ត៌មានល្បីបារាំង Le Parisien ផ្សាយថា បានសព្វព្រះទ័យចង់ទិញក្លិបបាល់ទាត់លីគកំពូលបារាំង Saint Etiene។
ប្រភពដដែលបញ្ជាក់ថា កាលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលជាអ្នកជំនួញផងនោះបានដាក់សំណើ១០០លានអឺរ៉ូទៅកាន់ KPMG ស្ដីពីបំណងចង់ទិញក្លិបខាងលើ។
មិនទាន់មានសេចក្ដីបញ្ជាក់ពីថ្នាក់ដឹកនាំក្នុងការពិចារណាលើសំណើនៅឡើយទេ តែប៉ុន្មានថ្ងៃខាងមុខ នឹងមានការប្រជុំពិភាក្សាគ្នាលម្អិត។
បើតាម Le Parisien ក្លិប Saint Etiene ត្រូវបានប្រកាសដាក់លក់តាំងពីខែមេសា ឆ្នាំ២០២១ ម្ល៉េះ៕