Novak Djokovic ទំនងមិនអាចចូលប្រកួត Australian Open 2022 ក្រោយទិដ្ឋាការចូលអូស្ត្រាលីត្រូវលុបចោល
កីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក Novak Djokovic ប្រហែលជាមិនអាចចូលរួមការប្រកួតពានរង្វាន់ Australian Open 2022 បានទេ បន្ទាប់ពីទិដ្ឋាការចូលប្រទេសអូស្ត្រាលីរបស់គេ ត្រូវអាជ្ញាធរលុបចោល។ នេះបើយោងតាមការបញ្ជាក់ពីលោក Greg Hunt រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលី។
ជុំវិញរឿងនេះលោក Greg Hunt បាននិយាយថា “Djokovic បានបរាជ័យក្នុងការផ្តល់ភស្តុតាងសមស្រប ដើម្បីបំពេញតម្រូវការចូលប្រទេសអូស្ត្រាលី ហើយក្រោយមកទិដ្ឋាការរបស់គេក៏ត្រូវបានលុបចោលតែម្តង”។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានអះអាងថា «”ទិដ្ឋាការរបស់ Djokovic ត្រូវបានលុបចោល។ ច្បាប់គឺជាច្បាប់ គ្មាននរណាម្នាក់នៅលើច្បាប់បានទេ។
គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍ Australian Open 2022 នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២៕
ប្រែសម្រួល៖ Monsoon