
កីឡាកររូបណាដែលអ្នកគួរតែរើសយកធ្វើជាប្រធានក្រុមក្នុង FANTASY PREMIER LEGUE របស់លោកអ្នក?
ការប្រកួតប្រជែងបាល់ទាត់នៅក្នុងក្របខ័ណ្ឌ Premier League និងចូលមកដល់សប្តាហ៍ទី៦នាចុងសប្តាហ៍ថ្ងៃសៅរ៍ទី២២កញ្ញានេះហើយ។ Fulham និង Watford គឺជាគូបើកឆាកនិងតាមពីក្រោយដោយការប្រកួតចំនួន៧គូទៀតដែលមាន Burnley ប្រកួតជាមួយ Bournemouth, Cadiff City ប្រកួតជាមួយ Manchester City, Crystal Palace ប្រកួតជាមួយ Newcastle United, Leicester City ប្រកួតជាមួយ Huddersfield Town, Liverpool ប្រកួតជាមួយ Southampton, Manchester United ប្រកួតជាមួយ Wolverhampton រីឯ Brighton ប្រកួតជាមួយ Tottenham Hotspur ខណៈដែលការប្រកួតនាថ្ងៃអាទិត្យទី២៣កញ្ញាមានចំនួន២គូជាបន្តបន្ទាប់ដែរគឺ West Ham United ប្រកួតជាមួយ Chelsea និង Arsenal ប្រកួតជាមួយ Everton។
លោកអ្នកប្រាកដជាទុកចិត្តទៅលើកីឡាកររបស់ក្រុមម្ចាស់ផ្ទះមួយចំនួនដែលសង្ឃឹមថានិងអាចស៊ុតបាល់បញ្ចូលទីនៅក្នុងផ្ទះរបស់ខ្លួន។ ក៏សូមរំលឹកផងដែរថាកីឡាកររបស់ Manchester City Sergio Aguero អាចនិងលេងមិនបានពេញម៉ោងឬក៏មិនបានលេងតែម្តងដោយសាររបួស។ ទន្ទឹមនិងនេះផងដែរយើងខ្ញុំសូមផ្តល់ជាយោបល់នូវកីឡាករដែលអាចរកគ្រាប់បានចំនួន៥រូប៖
១- Pogba ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United
២- Mitrovic ខ្សែប្រយុទ្ធរបស់ក្រុម Fulham
៣- Maddison ខ្សែបម្រើរបស់ក្រុម Leicester City
៤- Salah ខ្សែបម្រើរបស់ក្រុម Liverpool
៥- Alonso ខ្សែការពាររបស់ក្រុម Chelsea
សូមសំណាងល្អសម្រាប់ FANTASY PREMIER LEAGUE របស់អស់លោកអ្នកនៅសប្តាហ៍ទី៦នេះ។