
ម្តាយ រួមទាំង បងស្រី និងបងប្រុស តែងតែជូនដំណើរឡៅ ចិត្រា ឡៅ ចន្ទ្រា ពេលចេញប្រកួតក្រៅប្រទេស
ដើម្បីជាការលើកទឹកចិត្តនិងផ្តល់ភាពកក់ក្តៅដល់សមាជិកក្នុងគ្រួសារទាំងម្តាយ ទាំងបងស្រី និងបងប្រុស របស់អ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា និង ឡៅ ចន្ទ្រា តែងតែជូនដំណើរដល់កូនៗ ក៏ដូចជាប្អូនៗ រាល់ពេលត្រូវចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ មិនដែលខាននោះទេ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាក់ស្តែងកាល ឡៅ ចន្ទ្រា ចេញទៅប្រកួតនៅប្រទេសបារាំងទាំងពីរដងក្រុមគ្រួសារត្រកូលឡៅតែងតែជូនដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង ខណៈកាល ពីម្សិលមិញ ឡៅ ចិត្រា ដែលត្រូវជាប្អូនប្រុស ឡៅ ស៊ីណាត (អតីតអ្នកប្រដាល់) និង ឡៅ ចន្ទ្រា ត្រូវចេញទៅទីក្រុងបាងកកដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ One Championship ក៏គ្រប់គ្នាបានមកចូលរួមជូនដំណើរផងដែរ ។
សូមបញ្ជាក់ថា ត្រកូលឡៅ ត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរទទួលស្គាល់ថាជាអ្នកប្រយុទ្ធលើសង្វៀនគុនខ្មែរដែលមានទេពកោសល្យ និងជាជើងខ្លាំងប្រចាំប្រទេស នាពេលបច្ចុប្បន្ននេះ ។ សម្រាប់ ឡៅ ចន្ទ្រា ធ្លាប់ចេញប្រកួតនៅប្រទេសបារាំងចំនួនពីរដង និង ឡៅ ចិត្រា ធ្លាប់ចេញប្រកួតនៅស៊ីហ្គេមនាប្រទេសម៉ាឡេស៊ីម្តង និង ថ្ងៃទី ១៦ នេះគេត្រូវប៉ះកីឡាករថៃ ស៊ុបភើឡេក នៅទីក្រុងបាងកក ៕