Man City ឡើងផ្ដាច់ព្រ័ត្រ FIFA Club World Cup
Manchester City បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup 2023 ក្រោយឈ្នះក្រុមជប៉ុន Urawa Red Diamonds ដោយលទ្ធផល៣ទល់នឹង០នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ។
ក្រុមរហស្សនាមមេឃខៀវនឹងត្រូវជួបក្រុមជើងឯកអាមេរិកខាងត្បូង Fluminense ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសុក្រ ទី២២ ខែធ្នូ នៅអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមលោក Pep Guardiola កំពុងសម្លឹងឱកាសក្លាយជាក្រុមអង់គ្លេសទី៤ដែលអាចឈ្នះជើងឯក Club World Cup បន្ទាប់ពី Manchester United, Liverpool និង Chelsea៕