សាលាបាល់ទាត់ភ្នំពេញក្រោន បើកដំណើរការឡើងវិញ និងមិនគិតថ្លៃក្នុងខែកក្កដានេះ
ក្លិបបាល់ទាត់ទាត់ភ្នំពេញក្រោន បានធ្វើការប្រកាសជម្រាបជូនដល់សិស្សដែលធ្វើការហ្វឹកហាត់ក្នុងក្រុមសហគមន៍ និងក្រុមអេលីតភ្នំពេញក្រោនទាំងអស់ថា សាលាបាល់ទាត់ភ្នំពេញក្រោន នឹងចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញចាប់ពីថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ។ តាមរយៈការចាប់ផ្តើមសារជាថ្មីនេះ គ្រូបង្វឹកនៃក្រុមនីមួយៗនឹងធ្វើការទំនាក់ទំនងទៅកាន់សិស្សដោយផ្ទាល់តែម្តង ដើម្បីបញ្ជាក់ច្បាស់ពីការវិលត្រលប់មកហ្វឹកហាត់នេះ ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងផ្តល់ជូនការសិក្សាមិនគិតថ្លៃរយៈពេលមួយខែ ពោលគឺខែកក្កដានេះផ្ទាល់តែម្តង ដើម្បីជាការប៉ះបូវសម្រាប់ការឈប់សម្រាកនាពេលកន្លងមក ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមក្រុមកីឡាករសហគមន៍ និងក្រុមអេលីតទាំងអស់ ត្រៀមខ្លួនក្នុងការហ្វឹកហាត់ទៅតាមក្រុមរបស់ខ្លួនឡើងវិញ ៕
ប្រភព៖ ភ្នំពេញក្រោន