Sancho និង Lingard អត់ឈ្មោះក្នុងបញ្ជីអង់គ្លេសត្រៀមជម្រុះ World Cup 2022
លោក Gareth Southgate បានកោះហៅកីឡាករ២៦នាក់ចូលក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រៀមជម្រុះ FIFA World Cup 2022 តទល់អាល់បានី និងសាំងម៉ារុំាង ប្រចាំពូល I ដោយអ្នកទាំង២៦រូបសុទ្ធតែជាជម្រើសដំបូង និងធ្វើបានល្អក្នុងក្លិបរៀងៗខ្លួន។
Manchester United មានកីឡាករ៣រូប ដូចជា Marcus Rashford, Luke Shaw និង Harry Maguire ខណៈ Jesse Lingard និង Jadon Sancho មិនបានជាប់ និង Mason Greenwood បន្តអវត្តមាន។
អវត្តមានរបស់ Sancho និង Lingard គ្មានអ្វីពិបាកយល់ទេ ព្រោះអ្នកទាំង២ធ្វើអត់បានល្អនាពេលកន្លងមក។ Lingard លេងបានតែ៦៣នាទីទេនៅ Premier League ហើយ Sancho លេងបានច្រើនជាង គឺ៣០០នាទី តែអត់មានគ្រាប់បាល់ និងអត់មាន assist សោះ។
អតីតកីឡាករ លោក Lothar Matthaus និយាយថា Sancho គិតខុសដែលទៅ Man UTD។ គេសមទទួលបានផ្លែផ្កាល្អជាងនេះ។
Sancho ប្រឈមនឹងភាពមិនច្បាស់លាស់ ប្រសិនបើ Man UTD លេងប្រព័ន្ធ ៥-៣-២ នាពេលខាងមុខ។ របៀបនេះមិនធានាកៅអីដល់ Sancho ទេសម្រាប់ខ្សែប្រយុទ្ធស្លាបដែលអត់ចេះការពារ។
អត់មានអតីតកីឡាករ Borussia Dortmund រូបនេះមែន ប៉ុន្តែអង់គ្លេសនៅមានស្លាបល្អៗទៀតដូចជា Jack Grealish, Bukayo Saka ឬ Raheem Sterling។ គេក៏រំពឹងច្រើនលើ Rashford ដែលទើបជាពីរបួស។
ចំពោះករណី Maguire ក៏ប្រទាំងប្រទើសច្រើនដែរ ដោយសារគុណផលមិនល្អ។ អតីតតារា Leiceser បង្កកំហុសម្ដងហើយម្ដងទៀតក្នុងការប្រកួតកន្លងមក ហើយទីតាំងរបស់គេក៏ប្រឈមនឹងការប្រជែងជាមួយមិត្តរួមក្រុមល្អៗដូចជា John Stones, Tyrone Mings ឬ Conor Coady។
ខ្សែបម្រើ និងកូដត្រូវបានលោក Gareth Southgate ផ្ដល់ទំនុកចិត្តខ្ពស់ដល់ Declan Rice, Reece James និង Trent Alexander-Arnold ដែលកំពុងឡើងជើង។
ក្រុមតោកំណាចមាន២០ពិន្ទុនៅពូល I ច្រើនជាងប៉ូឡូញ។ ក្រុមរងជើងឯក Euro 2020 ត្រូវការ៤ពិន្ទុទៀតពីការប្រកួត២លើកនៅសល់ដើម្បីធានាកំពូលតារាងក្នុងពូលទៅកាន់ជុំចុងក្រោយនៅកាតារ ឆ្នាំ២០២២៕