គិរីវង់តេស្ដឃើញអ្នកចាំទីទាំង៣មានវិជ្ជមានកូវីដ១៩
ក្រុមការងារគិរីវង់សុខសែនជ័យបានតេស្ដឃើញកីឡាករមួយចំនួនដែលក្នុងនោះមានអ្នកចាំទីទាំង៣រូបតែម្ដង មានវិជ្ជមានកូវីដ១៩។
ដោយសារតែមិនមានអ្នកចាំទីគ្រប់គ្រាន់នោះ គណៈកម្មការ Cambodian Premier League បានសម្រេចលើកការប្រកួតរវាងក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយទៅនេះតទល់នឹងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង។
ការប្រកួតរវាងក្រុមទាំង២គ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា តែត្រូវលើកពេលទៅថ្ងៃអង្គារ ទី០៨ ខែមីនា វិញ។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ ចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី០៥ ខែមីនា តទៅ៕