Neymar រិះគន់ទៅលើអាជ្ញាកណ្តាលក្នុងការសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធ VAR
បើយោងតាមការបង្ហោះនៅលើបណ្តាញ Instagram របស់ខ្សែប្រយុទ្ធមិនបានចូលលេងក្លឹប PSG កីឡាករ Neymar បានរិះគន់ទៅលើអាជ្ញាកណ្តាលក្នុងការសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធ VAR (Video Assistant Referee) ដោយបានផ្តល់បាល់ពិន័យ១១ម៉ែត្រទៅកាន់ក្រុមបិសាចក្រហម Manchester United នៅពេលដែលកីឡាករ Diego Dalot ស៊ុតបាល់ទៅប៉ះដៃកីឡាករ PSG នៅចុងម៉ោងនៃការប្រកួតជើងទី២ក្នុងក្របខណ្ឌ UEFA Champions League ហើយក៏បានជួយឲ្យក្រុម Man Utd ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាបន្តទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Neymar បានសរសេរថា៖ នេះគឺជាភាពអាម៉ាសមួយ! ហើយ UEFA មិនគួរណាជ្រើសរើសអាជ្ញាកណ្តាលទាំង៤នេះមកកាត់សេចក្តីក្នុងជំនួបនេះសោះ! បើមើលទៅកាន់រូបភាពយឺតៗនៃចលនា គឺមិនសមហេតុផលឡើយដោយបាល់ប៉ះដៃគ្មានចេតនា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ជើងមុននៅទឹកដី Old Trafford ក្រុមបិសាចក្រហមបានរងបរាជ័យក្នុងលទ្ធផល ២-០ ដូចនេះការស៊ុត៣គ្រាប់នៅទឹកដីបារាំង សឹងតែគ្មាននរណាគិតថាពួកគេអាចធ្វើបានឡើយ។ លទ្ធផលទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ៣-៣ ប៉ុន្តែយោងតាមរូបមន្ត Away Goal គឺ United ជាអ្នកឡើងទៅវគ្គបន្តព្រោះមាន គ្រាប់ក្រៅដីច្រើនជាង៕
ប្រភព: Goal.com