កីឡាករ៥រូបបង្ហាញពីសញ្ញាណល្អក្នុងការរកពិន្ទុសម្រាប់អ្នកលេង Fantasy Premier League សប្តាហ៍ទី១៣
ក្រោយពីសមរភូមិលើផ្ទៃទឹកនៅព្រះរាជាណាចក្រកម្ពុជាបានបិទបញ្ចប់ សមរភូមិប្រកួតលើវាលស្មៅរបស់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បានបន្តដំណើរមកដល់សប្តាហ៍ទី១៣ហើយនាចុងសប្តាហ៍នេះបានចូលមកវិញម្តងដោយនៅរាត្រីថ្ងៃសៅរ៍ទី២៤វិច្ឆិកានេះមានការប្រកួតចំនួន៦គូដំណាលគ្នាគឺ Brighton ប្រកួតជាមួយ Leicester City, Everton ប្រកួតជាមួយ Cardiff City, Fulham ប្រកួតជាមួយ Southampton, Manchester United ប្រកួតជាមួយ Crystal Palace, Watford ត្រូវប្រកួតជាមួយ Liverpool , West Ham ប្រកួតជាមួយ Manchester City រីឯ Tottenham Hot Spur ប្រកួតជាមួយ Chelsea គឺជាគូលេងក្រោយគេនៅរាត្រីថ្ងៃសៅរ៍។ ដោយឡែកនៅរាត្រីថ្ងៃអាទិត្យទី២៥វិច្ឆិកាវិញក្រុម Bournemouth និងត្រូវប្រកួតជាមួយ Arsenal រីឯ Wolves ត្រូវប្រកួតជាមួយ Huddersfield, ខណៈដែល Burnley ប្រកួតបិទសប្តាហ៍ទី១៣ជាមួយ Newcastle United នៅរាត្រីថ្ងៃច័ន្ទទី២៦។
ពី MSR ក្នុងថ្ងៃនេះសូមលើកមកបង្ហាញជូននូវកីឡាករ៥រូបដែលបង្ហាញពីសញ្ញាណល្អក្នុងការរកពិន្ទុសម្រាប់អ្នកលេង Fantasy Premier League នៅសប្តាហ៍ទី១២នេះដែលក្នុងនុះមាន៖
១- ខ្សែប្រយុទ្ធ Raul Jimenez របស់ក្រុម Wolves
២- ខ្សែការពារ Trent Alexander-Arnold របស់ក្រុម Liverpool
៣- ខ្សែការពារ Lewis Dunk របស់ក្រុម Brighton
៤- ខ្សែការពារ Ruben Vinagre របស់ក្រុម Wolves
៥- ខ្សែប្រយុទ្ធ Salomon Rondon របស់ក្រុម Newcastle
សូមជូនពរដល់អ្នករាល់គ្នាអោយទទួលបានពិន្ទុច្រើននៅក្នុងសប្តាហ៍នេះ!