វិសាខា ប៉ះណាហ្គា មានន័យថា លោក មាស ចាន់ណា ប៉ះក្រុមចាស់លើកដំបូង
វិសាខា ត្រូវទទួលភ្ញៀវណាហ្គាវើលដ៍ក្នុងការប្រកួត Cambodian Premier League រដូវកាល២០២២ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា នេះ។
អ្វីដែលគួរកត់សម្គាល់ដែរ គឺលោក មាស ចាន់ណា នឹងប៉ះក្រុមចាស់ណាហ្គារបស់ខ្លួនដែលលោកធ្លាប់ចំណាយពេលជាង២០ឆ្នាំក្នុងនាមជាកីឡាករ និងគ្រូបង្គោល។ បច្ចុប្បន្នលោកជាអ្នកចាត់ការក្រុមរបស់វិសាខា (Team Manager)។
គ្រូបង្វឹកមានកំណើតនៅខេត្តកំពង់ស្ពឺបានចូលរួមជាមួយក្រុមតំណាងក្រុមហ៊ុនណាហ្គាវើលដ៍មួយនេះតាំងពីឆ្នាំ១៩៩៧ ក្នុងនាមជាកីឡាករ និងបានឈ្នះជើងឯកលីគកំពូលរដូវកាល២០០៧ និង២០០៩។
លោកបានចូលនិវត្តន៍ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០១២ និងបានធ្វើជាជំនួយតាំងពីពេលនោះមក។ អតីតខ្សែបម្រើឆ្នើមជម្រើសជាតិកម្ពុជារូបនេះបានបន្តបាល់ទាត់ក្នុងនាមជាគ្រូជំនួយក្រុមដដែលនេះរហូតដល់ឆ្នាំ២០១៥ក៏បានកាន់ជាគ្រូបង្គោលពេញសិទ្ធិ ហើយថែមទាំងបានពានរង្វាន់លីគកំពូលកម្ពុជាថែមទៀតក្នុងឆ្នាំ២០១៨។
លោក មាស ចាន់ណា បានចេញពីណាហ្គាវើលដ៍នាដំណាច់រដូវកាល២០២២ និងចូលកាន់តំណែងជា Team Manager នៅវិសាខា៕