
ក្របខណ្ឌ Premier League បានបញ្ជាក់ពីការសម្រេចចិត្តដកចោលវិធានការការពារកូវីដ-១៩ មួយចំនួនចេញ
ក្របខណ្ឌ Premier League បានបញ្ជាក់ពីការសម្រេចចិត្តដកចោលវិធានការការពារកូវីដ-១៩ មួយចំនួនចេញ ដូចជាការពាក់របាំងមុខការពារក្នុងតំបន់ដែលក្លិបនីមួយៗធ្វើការ។
ចំពោះការសម្រេចចិត្តដកចេញនូវវិធានការបែបនេះ Premier League បញ្ជាក់ថា ជាសម្រេចចិត្តរួមមួយ ក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនទាំងអស់កាលពីសប្តាហ៍កន្លងទៅ។
អំឡុងពេលមានករណីឆ្លងខ្លាំង Premier League បានបង្កើនវិធានការសង្រ្គោះបន្ទាន់ដោយបង្កើនការធ្វើ PCR តេស្តជារឿយៗលើកីឡាករនិងបុគ្គលិកក្លិបទាំងអស់។ ទោះជាយ៉ាងនេះក្តីក្រោយតួរលេខឆ្លងថយចុះ Premier League បានអះអាង ការធ្វើតេស្តនឹងធ្វើ២ដងក្នុងមួយសប្តាហ៍ ហើយវិធានការមួយចំនួនត្រូវដកចេញ។
មិនត្រឹមតែប៉ុណ្ណោះ Premier League ក៏បានអះអាង វិធានការសង្រ្គោះបន្ទាន់ផ្សេងទៀតនៅតែស្ថិតក្រោយការត្រួតពិនិត្យជាប្រចាំ ប៉ុន្តែអាចនឹងបិទបញ្ចប់ត្រឹមចុងខែកុម្ភៈនេះ៕
-Monsoon-