
Felix ៖ កីឡាករជម្រើសជាតិត្រូវតែលេងជាក្រុមនិងមានឆន្ទៈលេងដើម្បីជាតិ
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៥ មិថុនា នេះ គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាលោក Felix Dalmas បានបញ្ជាក់អំពីកត្តាមួយចំនួនដែល ក្រុមការងារលោកកំណត់ជ្រើសរើងកីឡាករចូលក្រុម ជម្រើសជាតិកម្ពុជា ។

Felix Agustin Gonzalez Dalmas
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្រូជនជាតិអាហ្សង់ទីន បានលើកឡើងថា កីឡាករដែលលោកបានកោះហៅមកទាំងអស់នេះគឺពួកគេមានឆន្ទៈលេងដើម្បីជាតិ និងលេងជាក្រុមបានល្អ ហើយសម្រាប់កីឡាករមួយចំនួនដែលធ្លាប់ជាប់ជម្រើសជាតិ ប៉ុន្តែពួកគេមិនសូវបានលេងជាមួយក្លិបរបស់ពួកគេនៅលីហ្គកំពូលក្រុមការងាររបស់លោកបានធ្វើការ ជាមួយក្លិបរបស់ពួកគេដើម្បីតាមដានអំពីសកម្មភាព និងការហ្វឹកហាត់របស់ពួកគេនៅក្លិបផ្ទាល់ពួកគេផងដែរ ទើបកីឡាករមួយចំនួនមិនបានជាប់ ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ាគីស្ថាន ក្នុងវគ្គប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះនៅថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕