បណ្តឹង Cristiano Ronaldo ពីបទរំលោភនៅ Las Vegas ត្រូវបានច្រានចោល
(BC-99)
តារាបាល់ទាត់ឆ្នើមរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo ត្រូវបានចោទប្រកាន់ដែលធ្វើឡើងដោយ Kathryn Mayorga ថានាងត្រូវបានចាប់រំលោភនៅក្នុងសណ្ឋាគារ Las Vegas កាលពីឆ្នាំ 2009 ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ពាក្យបណ្តឹងប្រឆាំងនិង Cristiano Ronaldo មួយនេះត្រូវបានគេរាយការណ៍ថាត្រូវបានច្រានចោលដោយតុលាការទីក្រុង Las Vegas រដ្ឋ Nevada បន្ទាប់ពីប៉ូលីសបានបើកដំណើរការសំណុំរឿងរបស់ពួកគេកាលពីឆ្នាំមុនទៅតាមការស្នើសុំរបស់ Mayorga ដែលអះអាងថានាងជាជនរងគ្រោះ។ វានៅមិនទាន់ច្បាស់នៅឡើយទេថាតើ Mayorga បានឈានដល់ការដោះស្រាយវិវាទក្រៅច្បាប់ជាមួយ Ronaldo ឬយ៉ាងណានុះ។
នៅក្នុងខែតុលាកន្លងមក Ronaldo បាននិយាយថា “ខ្ញុំសូមបដិសេធទាំងស្រុងពីការចោទប្រកាន់មកលើខ្ញុំ ខ្ញុំជាមនុស្សស្អាតស្អំដែលមិនប្រព្រិត្តអំពើលាមកបែបនេះឡើយ” ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មេធាវីរបស់ Ronaldo បានបញ្ជាក់តាមរយៈឯកសារថា អ្វីដែលបានកើតឡើងនៅឆ្នាំ 2009 នៅ Las Vegas គឺជាកិច្ចព្រមព្រៀងគ្នា វាមិនមែនជាការចាប់បង្ខំនោះទេ ។
ការច្រានចោលពាក្យបណ្តឹងពីតុលាការមានន័យថា Ronaldo អាចចូលរួមក្នុងការប្រកួតពានរង្វាន់ International Champions Cup ជាមួយ Juventus នៅសហរដ្ឋអាមេរិចនារដូវក្តៅនេះបានជាប្រក្រតី។