Messi ប៊ិះទៅលេងនៅ Chelsea កាលឆ្នាំ២០០៤
Lionel Messi ត្រូវបានគេរាយការណ៍ថា ធ្លាប់ចង់ចាកចេញពី FC Barcelona កាលឆ្នាំ ២០០៤ ដែលកាលណោះគេបានពិភាក្សាជាមួយលោក Jose Mourinho ក្នុងបំណងផ្លាស់ទៅ Chelsea ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ ហើយពេលនោះអ្នកទាំងពីរបានជជែកគ្នាតាមទូរសព្ទរយៈពេលវែងទៀតផង។
យ៉ាងណា កីឡាករឆ្នើមរូបនេះនៅតែបន្តលេងឲ្យក្រុមអ្នកមានបុណ្យរហូតដល់បច្ចុប្បន្ន ទើបស្នើឲ្យមានការចាកចេញ។
លោកប្រធានក្លិប Josep Maria Bartomeu មិនបានយល់ព្រមតាមការស្នើទេ ទាល់តែមានក្លិបហ៊ានចំណាយ៧០០លានអឺរ៉ូ។ ក្នុងរយៈពេលមួយឆ្នាំនៅសល់ក្នុងកិច្ចសន្យា Messi បានសម្រេចបន្តនៅអេស្ប៉ាញ ទោះបីជាមានពាក្យចចាមអារាមពាក់ព័ន្ធការផ្លាស់ទៅ Manchester City ជាមួយលោក Pep Guardiola៕