លោក គីម ភក្ដី មិនទាន់ដឹកនាំបឹងកេតជាថ្មីវិញទេ
ក្លិបបាល់ទាត់បឹងកេតបានប្រកាសនៅល្ងាចថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នេះថា គ្រូបង្គោល គីម ភក្ដី មិនទាន់អាចចូលរួមដឹកនាំក្រុមធំសាជាថ្មីនៅឡើយទេ ព្រោះសុខភាពរបស់លោកនៅមិនទាន់ល្អនៅឡើយទេ។
គេដឹងថា គ្រូបង្វឹកជួយបឹងកេតលើកពានលីគកំពូល២០២០ខាងលើមានបញ្ហាក្រពះធ្ងន់ធ្ងរ និងមិនបានដឹកនាំក្រុមតាំងពីចប់ជុំទី១ Cambodian Premier League ម្ល៉េះ។
លោក គីម ភក្ដី ត្រូវបានតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្នបឹងកេត កាលខែមិថុនា ឆ្នាំ២០២០ ក្រោយការចាកចេញរបស់លោក Apisit Im Amphai។ លោកក៏បានដឹកនាំក្រុមឈ្នះជើងឯកលីគកំពូល ឆ្នាំ២០២០ និងបន្តកាន់ការងារដល់បច្ចុប្បន្ន៕