Chelsea ត្រៀមបន្លាយកិច្ចសន្យា២ឆ្នាំបន្ថែមដល់អ្នកចាត់ការ Thomas Tuchel
ក្លិប Chelsea នៅក្របខ័ណ្ឌ Premier League ត្រូវបានគេរាយការណ៍ថា មានគម្រោងផ្តល់ជូនកុងត្រាថ្មី២ឆ្នាំបន្ថែមទៀត ជូនដល់អ្នកចាត់ការលោក Thomas Tuchel បន្ទាប់ពីទទួលបានការទុកចិត្ត ពីសំណាក់ម្ចាស់ក្លិប ។
កុងត្រាបច្ចុប្បន្នរបស់បុរសជនជាតិអាល្លឺម៉ង់ នឹងត្រូវដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៤ ប៉ុន្តែម្ចាស់ក្លិបថ្មី លោក Todd Boekly ចង់បន្ថែមកការស្នាក់ដល់លោក Thomas Tuchel ដល់ឆ្នាំ ២០២៦ ។
ការចរចានេះ គឺបានចាប់ផ្តើមហើយរវាងភាគីទាំង ២ ហើយចាប់តាំងពីការមកដល់របស់ លោក Boehly នៅ Chelsea មក រូបលោក និងអ្នកចាត់ការ លោក Tuchel បានបង្កើតទំនាក់ទំនងដ៏ល្អបំផុតមួយ ៕
– F11