
គ្រូអេស្ប៉ាញទទួលខុសត្រូវចំពោះការចាញ់ម៉ារ៉ុក
ក្រោយចាញ់ម៉ារ៉ុកដោយបាល់១១ម៉ែត្រកាត់សេចក្ដី ធ្លាក់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ អះអាងទទួលខុសត្រូវចំពោះលទ្ធផលនេះ។
មុនឈានដល់ការកាត់សេចក្ដីដោយបាល់១១ម៉ែត្រ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០។ លទ្ធផលនៃការទាត់ប៉េណាល់ទី ម៉ារ៉ុក ឈ្នះអេស្ប៉ាញ ៣ទល់នឹង០។
អតីតគ្រូបង្គោល Barcelona ថ្លែងបែបនេះ “៖ ទំនួលខុសត្រូវទាំងអស់គឺស្ថិតនៅលើខ្ញុំ ព្រោះខ្ញុំបានជ្រើសរើសអ្នកទាត់បាល់ប៉េណាល់ទី៣គ្រាប់ដំបូង។ សម្រាប់ការទាត់ផ្សេង គឺជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯង។ យើងមិនបានទាត់ដល់គ្រាប់ទី៤ទេ។ Bono គឺជាអ្នកចាំទីដ៏ល្អម្នាក់ ហើយថ្ងៃនេះគាត់បានលេងយ៉ាងអស្ចារ្យ។”
អេស្ប៉ាញគ្រប់គ្រងទីលាន៧៧% ស៊ុត១៣ដង ច្រើនជាងម៉ារ៉ុក២ដង តែស៊ុតចំគោលដៅតែម្តង ។ បន្ទាប់ពីលេងបាន១២០នាទីដោយគ្មានគ្រាប់បាល់ ក៏ឈានដល់ការស៊ុតបាល់ប៉េណាល់ទី។ ដល់វគ្គនេះ Pablo Sarabia បានទាត់បាល់ដំបូងទៅបុកបង្គោលទី ហើយ Carlos Soler និង Sergio Busquets ត្រូវបានសង្គ្រោះដោយអ្នកចាំទី Yaccine Bono ។
ផ្ទុយទៅវិញ ម៉ារ៉ុកបានខកខានតែម្តងនៅពេលដែល Badr Benoun បរាជ័យក្នុងការស៊ុតអ្នកចាំទី Unai Simon ក្នុងគ្រាប់ទី៣៕