លោក ភា សុភ័ក្ត្រា វិភាគខ្លះៗជុំវិញមូលហេតុ Man UTD ចាញ់ Sevilla
Manchester United បានប្រកួតចាញ់ Sevilla ដោយលទ្ធផល១ទល់នឹង២ ជ្រុះចេញពីពានរង្វាន់ UEFA Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា។
Bruno Fernandes បានទាត់បាល់១១ម៉ែត្រឲ្យ Man UTD នាំមុនមុននៅនាទី៩ តែដល់នាទី២៦ Suso បានតាមស្មើ។ ចូលដល់នាទី៧៨ Luuk de Jong បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះ។
ពាក់ព័ន្ធនឹងការប្រកួតនេះដែរ លោក ភា សុភ័ក្ត្រា អតីតគ្រូបង្គោលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្ហាញការវិភាគផ្ទាល់ខ្លួនពាក់ព័ន្ធទៅនឹងបរាជ័យរបស់ Manchester United ដូចខាងក្រោម ៖
វិភាគកន្លែងនេះមួយ
#ចំនុចត្រឹមត្រូវ
-Line Defend ល្អ (ជួរ)
-ការពារទាំង4 រាទៅខាងមានបាល់ក៏ត្រឹមត្រូវ
#ចំនុចមានកំហុស
-Ball watching ទាំង4នាក់ (មើលតែបាល់ ហើយអត់មានឆែកមើលជំហរទីតាំងរបស់ De Jong)
-ជំហរដងខ្លួនខុសរបស់ Maguire និង Lindelof ដែលធ្វើអោយពួកគេមើលតែបាល់
-គ្មានទំនាក់ទំនងគ្នារវាង De Gea ជាមួយខ្សែការពារណាមួយ ដើម្បីប្រាប់ពីជំហររបស់ De Jong
-កំហុសជាងគេគឺ 29 Wan-Bissaka ដែលមានជំហរក្រោយគេ ហើយគៀក De Jong ជាងគេ
-អ្នកការពារទី1គឺ 53 Williams បណ្តោយអោយគេ Cross បាល់ស្រួលពេក
សរុបមកកំរិតខ្សែការពារពិភពលោកក៏នូវមានបញ្ហាកើតឡើងពេលប្រកួត
#NoOnePerfect
#អត់ងងុយដើម្បីបានមួយប្លង់ហ្នឹង