ប៊ុន សុធា តបទៅរឿងវ៉ៃដាក់តម្លៃខ្លួនជាមួយ សុខ ធី និងចូលហ្វឹកហាត់ជម្រើសជាតិ
មួយរយៈនេះអ្នកគាំទ្រជាច្រើនបានបញ្ចេញសាររបស់ សុខ ធី ដែលគេបានសរសេរថាបើជួប ប៊ុន សុធា ម្តងទៀតប្រកួតដាក់តម្លៃខ្លួនក៏បានដែរ បើ ប៊ុន សុធា មិនសន្លប់រូបគេមិនយកតម្លៃខ្លួននោះទេ ការដែលរូបគេបានសរសេរបែបនេះបន្ទាប់ពីអ្នកគាំទ្របានបញ្ចេញមតិទាក់ទងទៅហ្នឹងរូបគេមិនមកប្រកួតនៅស្រុកខ្មែរដែលមានរូបគេត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករ Antonio ដណ្តើមខ្សែក្រវាត់ WLC ជាទឹកដីកម្ពុជានាអំឡុងខែ មេសា ខាងមុខនេះ ។
សម្រាប់អ្នកប្រដាល់គុនខ្មែរ័យក្មេង ប៊ុន សុធា បានឆ្លើយតបទៅហ្នឹងបញ្ហាថា ការពិតរូបគេជាមួយ សុខ ធី មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ ពោលរាប់អានគ្នាធម្មតាក្នុងនាមជាកីឡាករគុនខ្មែរដូចនេះ ហើយសម្រាប់រឿងចង់ប្រកួតដាក់តម្លៃនេះកើតចេញពីអ្នកគាំទ្រតែប៉ុណ្ណោះ ដូចនេះរូបគេមិនបានគិតអ្វីឡើយ ។ បន្ថែមពីនេះកូនសិស្សរបស់លោក ធន់ សុភា កំពុងហ្វឹកហាត់នៅថ្នាលជម្រើសជាតិ និងត្រៀមការប្រកួតខ្សែក្រវាត់នៅសង្វៀន PNN ។
ស្តាប់លំអិតអំពី ប៊ុន សុធា និយាយរឿង សុខ ធី និងរឿងរូបគេចូលហ្វឹកហាត់ជម្រើសជាតិថ្នាលគុនខ្មែរ៖
គួររំលឹកផងដែរ សុខ ធី ធ្លាប់ប្រកួតចាញ់ ប៊ុន ធា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គូបូតា នាសង្វៀនបាយ័ន បន្ទាប់ចាញ់នោះ សុខ ធី បានត្រលប់ទៅហ្វឹកហាត់នៅប្រទេសថៃវិញ ដោយបានប្រកាសជាសារណថារូបគេមិនចង់ មកប្រកួតនៅទឹកដីកម្ពុជាទៀតនោះទេ ដោយសារហេតុផលមួយចំនួន ៕