Klopp “៖គ្មាននរណាចង់ចាញ់ ៧-២ ទេ”
លោក Jurgen Klopp អ្នកចាត់ការ Liverpool បានទទួលស្គាល់ចំពោះលទ្ធផលចាញ់ Aston Villa ៧ទល់នឹង២ ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា។
យ៉ាងណា គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ទទូចថា គ្មាននរណាម្នាក់ចង់ចាញ់ដល់ថ្នាក់នេះទេ។
អតីតអ្នកចាត់ការ Borussia Dortmund ថ្លែងបែបនេះ “គ្មាននរណាចង់ចាញ់ដល់ទៅបែបនេះទេ។ ប៉ុន្មានឆ្នាំមុន យើងចង់បង្កើតប្រវត្តិសាស្ត្រ។ លទ្ធផលនៅថ្ងៃនេះក៏ជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែរ។ វាជាលទ្ធផលដ៏ស៊យមួយ តែវាជារឿងពិត។ ក្រៅពីខ្ញុំ និងកីឡាករ យើងមិនអាចបន្ទោសនរណាបានទៀតទេ។”
ដោយឡែក លោក Jurgen Klopp ទទួលស្គាល់ការលេងដ៏ល្អរបស់ Aston Villa ទាំងការដាក់គំនាប, ហ៊ានលេងទៅមុខ និងលេងដោយភាពវៃឆ្លាត។ ផ្ទុយទៅវិញ លោកថា ក្រុមលោកលេងមិនបានបែបនេះទេ។
ក្នុងការប្រកួតនេះ Liverpool មិនមានកីឡាករ៣រូបទេ គឺ អ្នកចាំទី Alisson Becker (មានរបួស) ស្របពេល Thiago ALcantara និង Sadio Mane ត្រូវបានតេស្ដឃើញកូវីដ១៩។ នេះក៏ជាលើកទីមួយដែលពួកគេរបូតដល់ទៅ៧គ្រាប់នៅ Premier League៕