Lewandowski បំបែកកំណត់ត្រា Henry និង Villa នៅ Barca
ក្រោយលេងបានជិត២រដូវកាល Robert Lewandowski រកបាន៥០គ្រាប់ហើយសម្រាប់ Barcelona ពីគ្រប់កម្មវិធី។ ខ្សែប្រយុទ្ធប៉ូឡូញបានវ៉ាផុត Thierry Henry និង David Villa ដែលសុទ្ធតែជាអតីតសមាជិក Barca ដូចគ្នា។
ជាក់ស្ដែង Henry រកបាន៤៩គ្រាប់ក្នុង៣រដូវកាល ស្មើនឹង១២១ប្រកួត។ ចំណែក Villa លេងបាន១១៩ប្រកួត រកបាន៤៨គ្រាប់។
សម្រាប់ Lewandowski រកបាន៥០គ្រាប់ពីការប្រកួត៧៩ប្រកួតប៉ុណ្ណោះ៕