វេសឡាញរកបានពិន្ទុលើកដំបូងក្នុងពានជើងឯកវិទ្យាល័យ២០២៣
ក្រុមបាល់ទាត់សាលារៀនវេសឡាញ មានពិន្ទុរាប់នឹងគេហើយក្នុងការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ ក្រោយស្មើក្រុមវិទ្យាល័យកោះដាច់ ដោយលទ្ធផល២ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។
នេះជាលើកដំបូងហើយរដូវកាលនេះដែលវេសឡាញមានពិន្ទុ ដោយ៨ប្រកួតកន្លងមក មិនដែលឈ្នះឡើយ ហើយរបូតច្រើនៗគ្រាប់ទៀត។
គិតត្រឹមពេលនេះ ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរនៅលេខ១ មាន២៣ពិន្ទុ ខណៈក្រុមលេខ២ច្បារអំពៅមាន២២ពិន្ទុ៕