ជម្រុះ World Cup គ្មាន VAR ព្រោះស្តាតខ្លះមិនអាចប្រើបាន
ដូចបានដឹងហើយថា ភាពចម្រូងចម្រាសមួយបានផ្ទុះឡើងស្ដីពីគ្រាប់បាល់របស់ Cristiano Ronaldo ដែលត្រូវបានមើលឃើញថា ចូលទីស៊ែបទៅហើយ តែបែរអាជ្ញាកណ្ដាលមើលមិនឃើញ និងមិនអនុញ្ញាតឲ្យចូលទៅវិញ។
សំណួរក៏ត្រូវបានចោទគេចោទសួរពីរឿងបច្ចេកវិទ្យាជំនួយអាជ្ញាកណ្ដាល Video Assistant Referee ឬ Goal Line Tenchnology ថា ហេតុអ្វីមិនមានក្នុងវគ្គជម្រុះ FIFA World Cup។
ចម្លើយ គឺសាមញ្ញបំផុត ដោយសារាតែកីឡដ្ឋានមួយចំនួនមិនអាចបំពាក់បច្ចេកវិទ្យានេះបាន ទើប FIFA សម្រេចថា មិនដាក់គ្រប់កន្លែងតែម្ដង ដើម្បីភាពស្មើភាពគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Marca។
ក្រោយចប់៩០នាទី អាជ្ញាកណ្ដាលដឹកនាំការប្រកួតរវាងព័រទុយហ្គាល់ និងស៊ែប ក៏បានសូមទោសដល់ក្រុមលោក Fernando Santos ហើយគ្រូបង្គោលរូបនេះក៏បានទទួលយកផងដែរ។ គ្រូបង្វឹកព័រទុយហ្គាល់ថា ច្បាស់ណាស់បាល់នោះពិតជាចូលទៅហើយ។
ទន្ទឹមនឹងនេះក្នុងការប្រកួតរវាងអេស្ប៉ាញ និងក្រិក ក៏បន្សល់ទុកភាពចម្រូងចម្រាស។ កាលណោះក្រុមទាំង២ស្មើគ្នា២ទល់នឹង២ ដែលអេស្ប៉ាញនាំមុខមុន។ ក្រិកទទួលបានបាល់១១ម៉ែត្រ ដោយមិនមាន VAR ហើយក៏អាចយកពិន្ទុបានពីអេស្ប៉ាញ។ ខ្សែការពារក្រុមគោជល់ Iago Martinez ថ្លែងថា ពិតជាគួរឲ្យខឹងខ្លាំង ហើយថា ប្រសិនបើមាន VAR ប្រាកដជាគ្មានរឿងនេះទេ៕