
ថៃប៉ះតៃប៉ិ និងហុងកុង មិត្តភាពខែមិថុនា នេះ
ម្ចាស់ជើងឯកអាស៊ានថៃនឹងប្រកួតជាមួយចិនតៃប៉ិ និងហុងកុងអំឡុង FIFA’s Day ក្នុងខែនេះ។
ក្រុមរបស់គ្រូបង្គោល Alexandre Polking នឹងប្រកួតជាមួយក្រុមចិនតៃប៉ិនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិ Kaohsiung ខណៈការប្រកួតតទល់ក្រុមហុងកុង នឹងធ្វើឡើងនៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2023 នៅកីឡដ្ឋាន Hong Kong ។
លោក Polking ក៏បានប្រកាសក្រុមកីឡាករចំនួន២៣នាក់ និងត្រៀមប្រមូលផ្ដុំនៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ ២០២៣។