អេ ភូថង ចេញមុខបដិសេធរឿង អេ រដ្ឋា ចោទប្រកាន់យកលុយជំនួយ
ក្រោយកូនសិស្ស អេ រដ្ឋា បានឡាយវីឌីអូចោទប្រកាន់ថាលោក អេ ភូថង និង ភរិយា ដែលត្រូវជាគ្រូបានយកលុយពីការជួយរបស់សប្បុរសជននានាក្នុងអំឡុងពេល អេ រដ្ឋា ជួបគ្រោះថ្នាក់ចររាចរណ៍នោះ នាថ្ងៃទី ៧ សីហា នេះលោក អេ ភូថង និង ភរិយា បានចេញឡាយវីឌីអូបកស្រាយចំពោះការចោទប្រកាន់នេះ ។
លោក អេ ភូថង បានបញ្ជាក់ថា ថវិកាទាំងអស់លោកមិនបានទទួលនោះទេ ពីព្រោះលេខទូរស័ព្ឌក្នុងការទទួលប្រាក់មិនមានលេខរបស់លោកឡើយ ហើយសប្បុរសជន នានាដែលជួយគឺគេបានយកប្រាក់មកជូនដល់មន្ទីរពេទ្យតែម្តងដោយលោកមិនបានទទួលនោះទេហើយលោកក៏មិននៅមន្ទីរដែរ ពោលលោកបានមកមន្ទីរបាន១ម្តង ប៉ុណ្ណោះ ហើយចំពោះការចោទថាបានយកប្រាក់ជាង៥ម៉ឺនពីសំណងរបស់ម្ចាស់ឡានបង្កលោកក៏មិនបានដឹងដែរ លោកបញ្ជាក់ថាបើចង់ដឹងម្ចាស់ឡានសងសំណងដែររឺអត់ តេទៅផ្ទាល់តែម្តងទៅ ។ លោកបន្តថា បើចង់ទទល់គ្នាច្បាស់ជាងនេះលោករង់ចាំជួបគ្រប់ពេលនៅតុលាការ ។
គួររំលឹកថា អ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា ដែលពីមុនមានឈ្មោះថា ម៉ន រដ្ឋា បានជួបគ្រោះថា្នក់ចរាចរណ៍ ដោយត្រូវរថយន្តបុកពេលជិះម៉ូតូម្នាក់ នៅផ្លូវជាតិលេខ១ មុខបុរីលុចស្សារី ហើយត្រូវបានបញ្ចូន សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ៕