ផ្អាកកម្មវិធីប្រដាល់ រឿង សោភ័ណ្ឌ ចុះចែកអំណោយជនក្រីក្រ១០០គ្រួសារ
ទោះបីកម្មវិធីប្រដាល់តាមសង្វៀនត្រូវបានផ្អាកចំនួន២សប្តាហ៍ដោយសារជំងឺកូវិដ១៩ ធ្វើអោយប៉ះពាល់ដល់ជីវភាពអ្នកប្រដាល់គុនខ្មែរយ៉ាងណាក្តីក៏ រឿង សោភ័ណ្ឌ ចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនធ្វើអំពើល្អក្នុងសង្គមដោយបាន ចុះចែកអំណោយដល់ប្រជាជនក្រីក្រចំនួន ១០០ គ្រួសារ ។
រឿង សោភ័ណ្ឌ ក៏ជួបការលំបាកដែរក្នុងគ្រាដែលកម្មវិធីប្រដាល់ត្រូវបានផ្អាក ប៉ុន្តែរឿងអំពើល្អរូបគេនៅតែព្យាយាមធ្វើតាមលទ្ធផលរបស់ខ្លួន តាមការសរសេររបស់គេលើបណ្តាញសង្គម បានបញ្ជាក់ថា
ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានយកអំណោយចែកជូនបងប្អូនទីទាល់ក្រដែលគាត់ជួបទុក្ខលំបាកយកមកចែក 100 គ្រួសារក្នុង 1នាក់អង្ករ 10 គីឡូ មី25 កញ្ចប់ត្រីខ 1 យួរទឹកត្រីមួយយួរទោះវាតិច តែខ្ញុំសប្បាយចិត្តដែលបានជួយបងប្អូនដែលជួបទុក្ខលំបាក ជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់ជាឆ្ងាយពីជំងឺ កូរ៉ូណាទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាមេត្តាអនាម័យរៀងរៀងខ្លួនសំណាងល្អបងប្អូនកម្ពុជាទាំងអស់គ្នា ។
សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ជួរមុខរបស់កម្ពុជាដែលកំពុងកាន់កាប់ខ្សែក្រវាត់ចំនួន៨គ្រឿង ហ្វឹកហាត់នៅក្លិប ម្កុដរាជសីហ៍ គ្រូបង្វឹកលោក ឈិន ខ្វាន់ចៃ ស្រុកកំណើតរបស់គេស្ថិតនៅខេត្តកណ្តាល ៕