បន្ទាប់ពីឈ្នះអ៊ឺរ៉ង់ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ យ៉េន ឌីណា បន្តប្រកួតក្នុងសប្តាហ៍នេះទៀត
កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់អ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា បានប្រកួតឈ្នះកីឡាករ អ៊ឺរង់ Momeni Reza ដោយពិន្ទុ បន្ទាប់ពីពួកគេបានតស៊ូជាមួយគ្នាពេញ៥ទឹក ខណៈសប្តាហ៍នេះកូនសិស្សរបស់លោក អេ ភូថង រូបនេះនឹងចេញប្រកួតបន្តទៀតនៅសង្វៀន CBS ហើយក៏ជាការប្រកួតជាប់សប្តាហ៍គ្នារបស់គេជិត១០ប្រកួតផងដែរ ។
អ្នកប្រដាល់ខេត្ត កោះកុង ធ្លាប់បានបញ្ជាក់ថា ការប្រកួតជាប់សប្តាហ៍គ្នារបស់គេមិនមានបញ្ហាអ្វីនោះទេ ពោលធ្វើអោយគេមានកម្លាំងរឹងមាំល្អ ប៉ុន្តែប្រសិនរាងកាយរបស់គេមានបញ្ហាណាមួយដែលមិនអាចប្រកួតបាននោះរូបគេនឹងមិនទទួលការប្រកួតនោះទេ ។
ចាប់ពីបានរៀបការមក យ៉េន ឌីណា ប្រកួតមិនដែលចាញ់នោះទេ នឹងបានឈ្នះខ្សែក្រវាត់ចំនួន១គ្រឿងទៀតផង ខណៈការចាញ់មួយដងក្រោមថ្វីដៃរបស់ កូឡាំដាំ រូបគេមិនយល់ស្របនោះទេ ពោលការប្រកួតនោះរូបគេយល់ថាអ្នកឈ្នះគឺជារូបគេទៅវិញទេ ។
សូមបញ្ជាក់ថាប្រកួតចុងក្រោយរបស់ យ៉េន ឌីណា ឈ្នះ ពិន្ទុអ៊ឺរ់ង់ កាលពីថ្ងៃសៅរ៍ ទី ២៩ កុម្ភៈ កន្លងទៅនេះដែលធ្វើឡើងក្នុង កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដែលក្នុងនោះមានចំនួន៣គូដោយ វាន់ វឿន ផ្តួលកីឡាករថៃ មឿងថង ក្នុងទឹកទី៣ និងការប្រកួតមួយគូទៀត សេក គឺមរូន ស្មើពិន្ទុជាមួយ អេរ៉ាវាន់ កនមេធី ៕