ឡៅ ចិត្រា ចង់ឈ្នះ ឌិន ណាផូ ដើម្បីជួប ហ្វុន លួង ម្តងទៀត ខណៈដែលលោកគ្រូ ហង្ស សឿន សប្បាយចិត្តពេលកូនសិស្សប៉ៈដៃគូខ្លាំង(មានវីដេអូ)
គុនខ្មែរ ឡៅ ចិត្រា ដែលត្រូវមានភារកិច្ចប្រកួតដណ្តើមប្រាក់លាននៅថ្ងៃស្អែកក្នុងកម្មវិធី ខារ៉ាបាវ ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ម៉ោង២:៣០ល្ងាច តាមរយៈ៣ប៉ុស្តិ៍ CNC MYTV និង CTN បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួន រួមជាមួយលោកគ្រូ ហង្ស សឿន ប្រាប់ MSR ថា៖ ទោះបីជាដៃគូរបស់គេ ឌិន ណាផូ ធ្លាប់ឈ្នះ ហ្វុនលួង យ៉ាងណា ក៏មិនខ្លាចដែរ ពោលការប្រកួតនៅសង្វៀនគឺមិនមាននរណាច្បាស់១០០ភាគរយនោះទេ សម្រាប់រូបគេផ្ទាល់ឡើងសង្វៀនគឺនឹងប្រកួតឲ្យអស់ពីលទ្ធភាព ហើយបើមានឳកាសផ្តួលឲ្យគេបោះបង់ការប្រកួតបានគឺនឹងផ្តួលភ្លាម តែ ឌិន ណាផូ គឺមិនងាយនោះទេ ព្រោះថាកីឡាកររូបនេះមិនដែលសន្លប់ រឺក៏បោះបង់ការប្រកួតនៅក្នុងស្រុកខ្មែរម្តងណាឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយយោងទៅលើការធ្លាប់ទស្សនាសកម្មភាពប្រកួតកីឡាករថៃកាត់បារាំងនេះបន្តិចបន្តួច កូនសិស្សរបស់លោកគ្រូ ហង្ស សឿន មួយនេះ បានស្គាល់ក្បាច់ដៃគូល្អជាច្រើនកន្លែង ដូចជា ការប្រើជង្គង់ ការទាត់រហ័ស និង កែងជាដើម ដូច្នេះហើយ ចិត្រា ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតជាមួយថៃរូបនេះ ឲ្យកក្រើកសង្វៀនតែម្តង។
ចំណែកឯលោកគ្រូ ហង្ស សឿន ដែលជាគ្រូបង្វឹករបស់ ឡៅ ចិត្រា វិញក៏លោកបានមានប្រសាសន៍ប្រាប់ MSR ផងដែរថា៖ លោកសប្បាយចិត្តព្រោះលោកចង់ឲ្យកូនសិស្សរបស់លោកប្រកួតជាមួយដៃគូខ្លាំងៗបែបនេះ ទើបដឹងច្បាស់ខ្លួនយើងថា តើយើងឈានដល់កម្រិតណា, ហើយក៏ធ្វើឲ្យយើងខំប្រឹងកាន់តែខ្លាំងជាមុនផងដែរ។ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ស្អែកនេះ លោកក៏នៅតែជឿជាក់លើ ឡៅ ចិត្រា ថានឹងអាចឈ្នះកីឡាករថៃបាន៕ មានវីដេអូសំភាសន៍ផ្ទាល់នៅខាងក្រោមនេះ….