
ក្រុមអ្នកចាំទីត្រកូល អ៊ុំ ប៉ះគ្នា ខាងប្អូនយកឈ្នះដល់ក្នុងដីនាចុងម៉ោង
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជើងទី១ សប្តាហ៍ទី១២ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព ក្នុងលទ្ធផល ២ ទល់ ៣ ខណៈដែលក្រុមទាំងពីនេះមានអ្នកចាំទីជាបងប្អូនបង្កើតនិងគ្នានៅម្ខាងម្នាក់។
ក្រុមភ្ញៀវរបស់ប្អូន អ៊ុំ សេរីរ័ត្ន ជាអ្នកចាំទីបានធ្វើការនាំមុខមុនដោយកីឡាករ ROMARIO នៅនាទី២០ ខណៈដែលក្រុមបង អ៊ុំ វិចិត្រ តាមស្មើមកវិញដោយកីឡាករ OMOGBA ហើយបាននាំមុខវិញនៅនាទី៧២ ដោយកីឡាករ ប្រាក់ ធីវ៉ា ។ ប៉ុន្តែអ្វីៗ ត្រូវបានប្រែប្រួល នៅនាទីទី៩០ ដោយកីឡាករ ទូច រ៉ូម៉ា រកបានគ្រាប់តាមស្មើ ហើយម៉ោងបន្ថែម៩០+២ កីឡាករ សុខ ដារ៉ាវុត រកគ្រាប់ជ័យជន្នះឱ្យក្រុមទ័ព បានសម្រេច។
ដូច្នេះហើយលទ្ធផល ជ័យជម្នះរបស់ទ័ពនេះ នៅតែមានឱកាសដណ្តើមពានលីគរដូវកាលនេះ ស្របពេល ភ្នំពេញក្រោន បើទោះបីជាចាញ់ក្តីក៏បានកៅអីប្រកួតដណ្តើមពានរួចមកហើយ នៅជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០៕