AS Roma ត្រៀមដាក់សំណើរលើកទី២ដើម្បីនាំយកកីឡាកររូបនេះពី Arsenal
Roma ត្រូវបានគេរំពឹងថានឹងធ្វើការដាក់សំណើរសារជាថ្មីដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមរបស់ Arsenal នៅរដូវក្តៅនេះបើតាម football london ។
ក្លឹបយក្សអ៊ីតាលីខិតជិតចុះហត្ថលេខាលើកីឡាករអន្តរជាតិស្វីសទៅហើយកាលពីរដូវក្តៅមុន ប៉ុន្តែការផ្លាស់ប្តូរចិត្ត មិនបានសម្រេច ដោយ Xhaka បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយកាំភ្លើងធំវិញ។
ក្នុងនោះ Football london បានដឹងថារវាងក្លឹប Roma និងតំណាងរបស់ Xhaka មិនសូវជាស្អិតរមួតគ្នានោះទេ ប៉ុន្តែកីឡាកររូបនេះបានបើកចំហរក្នុងការផ្លាស់ទៅទីនោះ ប្រសិនបើកិច្ចព្រមព្រៀងមួយអាចចចារត្រូវគ្នា នោះគេនឹងចាកចេញពីទឹកដីអង់គ្លេស។
ទន្ទឹមនឹងនោះគ្រូបង្វឹកក្រុម Roma លោក Jose Mourinho ធ្លាប់កោតសរសើរយ៉ាងខ្លាំងចំពោះ Xhaka ហើយជឿជាក់ថាគេនឹងបន្ថែមភាពរឹងមាំដល់ក្រុមដែលគេចូលរួមដើម្បីអាចប្រជែងនៅ Serie A ។
អត្ថបទ៖ Monsoon