នាយកប្រតិបត្តិ Dortmund បដិសេធរឿងចរចារជាមួយ Manchester United លើខ្សែបម្រើ Jadon Sancho
នាយកប្រតិបត្តិ Borrussia Dortmund បានចេញមុខមកបដិសេធរឿងចរចារជាមួយ Manchester United អំពីការផ្លាស់ខ្សែបម្រើ Jadon Sancho នៅរដូវក្តៅនេះ។
លោក Hans-Joachim Watzke បាននិយាយថា៖ “នៅពេលនេះគឺយើងមិនបានពិភាក្សាជាមួយ Manchester United ឡើយអំពីរឿង Sancho ក៏ដូចជាការចរចារអ្វីឡើយ។ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺ Sancho នឹងបន្តហ្វឹកហាត់ជាមួយក្រុមជាបន្តទៀត។”
គួរឱ្យដឹងថា តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា Dortmund បានទាមទារតម្លៃ១២០លានអឺរ៉ូលើតម្លៃផ្លាស់របស់ Jadon Sancho ខណៈ Manchester United មានកញ្ចប់ទឹកប្រាក់ក្រោម១០០លានអឺរ៉ូតែប៉ុណ្ណោះ។