ក្រោយធ្លាយរូបថើបគ្នាជាមួយ Dele Alli កូនស្រី Pep ថា ទាក់ទងត្រឹមជាមិត្តទេ គ្មានអ្វីលើសហ្នឹងទេ
Dele Alli ខ្សែបម្រើ Tottenham Hotspur និងនាង Maria កូនស្រីអ្នកចាត់ការ Manchester City លោក Pep Guardiola ត្រូវបានគេប្រទះឃើញថើបគ្នានៅទីសាធារណៈ។
រូបភាពមួយបង្ហាញថា Alli បានយកដៃឱបនារីម្នាក់ដែលជាកូនស្រីលោក Pep នាប៉ុន្មានថ្ងៃមុន។
គេដឹងថា Dele Alli វ័យ២៥ឆ្នាំ បានទាក់ទងនាង Maria វ័យ២០ឆ្នាំនៅរង្គសាលមួយកន្លែង ដោយសារសងគ្នាយ៉ាងផ្អែមល្ហែមមុនឈានទៅថើបគ្នាដូចក្នុងរូប។
ខ្សែបម្រើ Tottenham Hotspur ក៏ទើបតែចែកផ្លូវគ្នាជាមួយនារីម៉ូដែល Ruby Mae ក្រោយទាក់ទងគ្នាស៊ីជម្រៅមួយរយៈធំមកហើយ។ នាង Ruby និយាយថា Alli ចូលចិត្តតែលេងហ្គេមដាច់យប់ មិនខ្វល់ពីនាងឡើយ។
យ៉ាងណា នាង Maria បានប្រាប់មិត្តជិតស្និទ្ធរបស់នាងថា ទំនាក់ទំនងនាង និង Dele Alli ត្រឹមជាមិត្តប៉ុណ្ណោះ គ្មានអ្វីលើសហ្នឹងទេ៕