Man UTD យកបានទាំងពានគ្រូ និងកីឡាករល្អនៅ PL ប្រចាំខែវិច្ឆិកា
ទាំងលោក Erik Ten Hag និង ខ្សែការពារ Harry Maguire សុទ្ធតែទទួលបានពានឯកត្តជនក្នុងក្របខណ្ឌ Premier League ប្រចាំខែវិច្ឆិកា។
លោក Ten Hag បានជាប់ជាអ្នកចាត់ការល្អ បន្ទាប់ពី Manchester United ឈ្នះ Fulham, Luton និង Everton ដោយមិនរបូតគ្រាប់បាល់សោះ។
ចំណែក Maguire ដែលដើមរដូវកាលមិនសូវបានលេង បានជាប់ជាកីឡាករល្អ បន្ទាប់ពីបំពេញតួនាទីគ្រប់នាទីក្នុងចំណោម៣ប្រកួតដែលឈ្នះនោះ។
គេក៏ក្លាយជាខ្សែការពារ Man UTD ទី១ដែលទទួលបានជយលាភីនេះចាប់តាំងពីឆ្នាំ២០០៩ ដែលកាលណោះបានលើ Nemaja Vidic៕