Man UTD ចាញ់ Sociedad ខណៈ Arsenal ស៊ី Zurich
Manchester United បានប្រកួតចាញ់ Real Sociedad ដោយលទ្ធផល០ទល់នឹង១ ក្នុងដីខ្លួនឯងនៃការប្រកួតបាល់ទាត់ UEFA Europa League។
Brais Mendes ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមមកពីអេស្ប៉ាញក្នុងនាទី៥៩។ ការប្រកួតនេះ កីឡាករទាំងអស់ពាក់ស្លាកដៃខ្មៅដើម្បីរំឭកដល់ការសោយទិវង្គតនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២។
ចំណែក Arsenal បានយកឈ្នះម្ចាស់ផ្ទះ FC Zurich ១ទល់នឹង២។ នៅ Europa Conference ឯណោះវិញ West Ham បានយកឈ្នះ FCSB របស់រ៉ូម៉ានី ដោយលទ្ធផល ៣ទល់នឹង១៕