ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ត្រូវប៉ះគ្នាថ្ងៃបើកឆាកលីហ្គកំពូលម៉ាឡេស៊ី
ក្របខណ្ឌបាល់ទាត់លំដាប់កំពូលម៉ាឡេស៊ី Liga Super Malaysia 2019 នឹងចាប់ផ្ដើមយុទ្ធនាការ នាដើមខែកុម្ភៈនេះហើយ ។ ដោយសមាជិកក្រុមជម្រើសជាតិកម្ពុជា ២រូប គឺ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ស្ថិតក្នុងក្របខ័ណ្ឌនេះដូចគ្នា ប៉ុន្តែក្លឹបផ្សេងគ្នា ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
PKNS FC ត្រូវបានអ្នកគាំទ្ររបស់កម្ពុជាស្គាល់ តាមរយៈការនាំយកខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ទៅចូលរួមប្រជែងតំណែងជើងឯកលីគកំពូលម៉ាឡេស៊ីជាមួយក្លឹប។ ដូច្នេះហើយទើបអ្នកគាំទ្រកម្ពុជា អន្ទះសារចង់មើលការប្រកួតរបស់ក្លឹបនេះ ។ អ្វីដែលអ្នកទាំងអស់គ្នានឹកស្មានពុំដល់ និងជារឿងចៃដន្យបំផុតនោះគឺ នៅថ្ងៃទី ១ កុម្ភៈ ២០១៩ ជាការប្រកួតសប្ដាហ៍ទីមួយ នៃលីគកំពូលម៉ាឡេស៊ី ក្នុងនោះដែរ Terengganu FC នឹងត្រូវបើកទ្វារកីឡដ្ឋាន ទទួលស្វាគមន៍ក្រុម PKNS FC វេលាម៉ោង 8:00 នាទីយប់ ( 9:00 ម៉ោងនៅកម្ពុជា )។
ដូច្នេះការប្រកួតនេះ សមាជិកជម្រើសជាតិកម្ពុជាទាំងពីររូប និងត្រូវក្លាយជាគូប្រកួតលើវាលស្មៅនឹងគ្នា នៅសប្តាហ៍ដំបូង។ យើងសង្ឃឹមថា ធារី ចន្ថាប៊ីន និង ចាន់ វឌ្ឍនាកា នឹងមានវត្តមានក្នុងការប្រកួតនេះ ដើម្បីបំពេញបំណងអ្នកគាំទ្រកម្ពុជា ហើយយើងនឹងរង់ចាំមើល ថាតើក្រុមទាំងពីរ នរណាទទួលបានជ័យជំនះ? មិនមែនទើបតែគូនេះប៉ុណ្ណោះទេដែលកើតមាន កាលពីសប្ដាហ៍ទីមួយដូចគ្នា នៅរដូវកាលមុន PKNP FC របស់ កែវ សុខផេង ប្រកួតជាមួយ Negeri Sembilan របស់ ប្រាក់ មុន្នីឧត្ដម ដោយការប្រកួតនេះ ម្ចាស់ផ្ទះ PKNP FC យកជ័យជំនះលើ Negeri Sembilan 1-0 ដណ្ដើមយក 3ពិន្ទុនៅសប្តាណ៍ទីមួយ ហើយកាន់អស្ចារ្យជាងនេះទៅទៀតនោះ មួយគ្រាប់របស់ PKNP FC រកបានដោយ ខ្សែប្រយុទ្ធ កែវ សុខផេង របស់កម្ពុជា ដែលពេញនោះ សុខផេង ជាកីឡាករខ្មែរ ស៊ុតបញ្ចូលទីដំបូងគេ នៅលីគកំពូលម៉ាឡេស៊ី។