
ចាប់ពូលស៊ីហ្គេម២០២៣បាល់ទាត់បុរសស៊ីហ្គេម២០២៣នឹងធ្វើឡើងថ្ងៃ០៥ មេសា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីកាលបរិច្ឆេទនៃការចាប់ពូលសម្រាប់ការប្រកួតបាល់ទាត់បុរសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ក្រុមដែលចូលរួមទាំងអស់មានចំនួន១០ គឺម្ចាស់ផ្ទះកម្ពុជា, ថៃ, វៀតណាម, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ទីម័រខាងកើត, ឡាវ, សិង្ហបុរី, មីយ៉ាន់ម៉ា, ឡាវ និងហ្វីលីពីន។
ការចាប់ពូលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។
ការប្រកួតបាល់ទាត់នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា តទៅ៕