តោះ!! មកដឹងពីប្រវត្តខ្លះរបស់ខ្សែការពារឡើងជើងវ័យក្មេង អាសុីអឺរ៉ុប យូណាធីត
កាលពីរដូវកាល២០២០ កន្លងទៅអ្នកទាំងអស់ច្បាស់ជាបានដឹងហើយថា កីឡាករខ្សែការពារ ព្រីង ចិត្រា ដែលប្រកបអាជីពជាមួយក្លិបបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត បានបង្ហាញទម្រង់លេងយ៉ាងល្អ និងធ្វើអោយទាក់ចិត្តគ្រូបង្វឹក សុក វាសនា ជាខ្លាំងក្នុងការដាក់ឱ្យលេង ១១ នាក់ដំបូង គ្រប់ប្រកួតនាជុំទី២ ។
កីឡាករវ័យ ២២ឆ្នាំរូបនេះ មានស្រុកកំណេីត នៅស្រុក ស្អាង ខេត្តកណ្ដាល ហើយចាប់ផ្តើមលេងបាល់ទាត់តាំងពីឆ្នាំ២០១១ ត្រឹមធម្មតាៗប៉ុណ្ណោះ នាឆ្នាំ២០១៥ ហ្វឹកហាត់ជាមួយក្រុមវិទ្យាល័យ និងឆ្នាំ២០១៦ លេងពានវិទ្យាល័យក្នុងខេត្ត ព្រមទាំងបានឈ្នះពានសិស្សវិទ្យាល័យទូទាំងខេត្តកណ្ដាល ក្នុងឆ្នាំ២០១៦ ផងដែរ បន្ទាប់មកបានចូលរួមប្រកួតពានវិទ្យាល័យទូទាំងប្រទេស ដោយលេងដំណាងសិស្សខេត្តកណ្ដាល។ ដោយសារតែការបង្ហាញខ្លួនបានល្អលើទីលាន លោក សុក វាសនា បាននាំខ្សែការពារនេះមកចូលរួមជាមួយក្លិបអាជីព អាសុីអឺរ៉ុប យូណាធីត នាឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរថា កាលពីរដូវកាល២០២០ កន្លងទៅលោក សុក វាសនា បានប្តូទម្រង់លេងរបស់ ចិត្រា ពីខ្សែការពារ មកបម្រើប្រយុទ្ធវិញ និងបានបង្ហាញខ្លួននៅ ៥ ប្រកួតចុងក្រោយ ព្រមទាំងរកបាន ៣គ្រាប់ ខណៈដែលដើមរដូវកាលមិនបានលេងដោយសារបញ្ហារបួស ដូច្នេះរង់ចាំមើលការចាប់ផ្តើមពានលីគកំពូលកម្ពុជា និងពានសម្តេចនារដូវកាលថ្មី២០២១ កីឡាករខេត្តកណ្តាលនេះធ្វើព្យុះភ្លៀងប៉ុណ្ណា៕