ឪពុករបស់ Diaz ត្រូវបានក្រុមឧទ្ទាមកូឡុំប៊ីដោះលែងហើយ
ប្រភពពីប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ឪពុករបស់កីឡាករ Luis Diaz របស់ Liverpool ត្រូវបានដោះលែងដោយក្រុមទ័ពព្រៃឆ្វេងនិយម ដោះលែងវិញហើយ តាំងពីត្រូវបានចាប់ខ្លួនថ្ងៃទី២៨ ខែតុលា មក។
លោក L1uis Manuel Díaz ត្រូវបានសមាជិកនៃកងទ័ពរំដោះជាតិ (ELN) ប្រគល់ទៅឲ្យមន្ត្រីអង្គការសហប្រជាជាតិ និងព្រះវិហារកាតូលិក។
លោកត្រូវបានគេចាប់ពង្រត់នៅថ្ងៃទី២៨ ខែតុលានៅឯស្រុកកំណើត Barrancas ។
ម្តាយរបស់កីឡាករបាល់ទាត់ក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក Díaz បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រយោធាទៅកាន់ក្រុង Valledupar ជាកន្លែងដែលលោកនឹងទទួលការពិនិត្យសុខភាព មុនពេលបញ្ជូនទៅគ្រួសាររបស់លោកវិញ៕