
Eriksen រកបានគ្រាប់បាល់ក្នុងការវិលត្រលប់ចូលជម្រើសជាតិជាថ្មី
Christian Eriksen និយាយថា វាជាការវិលត្រលប់ចូលក្រុមជម្រើសជាតិដ៏ល្អឥតខ្ចោះ ខណៈគេបានរកគ្រាប់បាល់បញ្ចូលទី ក្រោយចូលលេងបាន២នាទី ក្នុងការប្រកួតមិត្តភាពដែលដាណឺម៉ាក ចាញ់ហូឡង់ ៤ទល់នឹង២។
Eriksen វ័យ៣០ឆ្នាំត្រូវបានកោះហៅចូលជម្រើសជាតិលើកដំបូង បន្ទាប់ពីមានបញ្ហាបេះដូងក្នុងព្រឹត្តិការណ៍ Euro 2020 កាលខែមិថុនា។
“ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលអាចបញ្ចប់យ៉ាងល្អក្នុងការត្រលប់មកវិញ។ វាជារឿងដ៏ល្អឥតខ្ចោះ”។ នេះជាការថ្លែងរបស់ Eriksen។
ក្នុងការប្រកួតនោះ សូម្បីតែអ្នកចាត់ការជម្រើសជាតិហូឡង់ លោក Louis van Gaal ក៏បានទះដៃអបអរដល់ Eriksen ផងដែរ៕