
Neymar ថា Messi ចាប់ផ្ដើមធ្វើបានល្អនៅ PSG ដូចកាលនៅ Barca
Neymar បានបង្ហាញចំណាប់អារម្មណ៍ចំពោះការលេងរបស់មិត្តរួមក្រុម Lionel Messi នៅ Paris Saint Germain។
ខ្សែប្រយុទ្ធរូបនេះបាននិយាយថា“៖ មិនងាយទេអារឿងសម្របខ្លួននៅក្លិបថ្មី ជាមួយមិត្តរួមក្រុមថ្មី។ ប៉ុន្តែខ្ញុំគិតថា Messi កំពុងធ្វើបានល្អប្រសើរហើយ។ គាត់ចាប់ផ្ដើមធ្វើបានល្អដូចកាលនៅ Barcelona។”
Neymar បន្តថា “៖ខ្ញុំចង់ឲ្យ Messi រីករាយក្នុងការលេងនៅបារាំង។ ខ្ញុំសង្ឃឹមថា យើងនឹងជោគជ័យនៅរដូវកាលនេះ ដូចកាលយើងនៅ Barcelona អ៊ីចឹង។ ខ្ញុំដឹងថា មានការលំបាកចំពោះមុខ តែច្បាស់ណាស់ថា នឹងអាចធ្វើបាន។ ខ្ញុំនឹងធ្វើវាឲ្យបាន។”
នៅ Paris Saint Germain រដូវកាលនេះ Messi មានភាពរីកចម្រើនច្រើន ដោយអាចរកបាន៤គ្រាប់ និង assist ៦ដងក្នុងការប្រកួតត្រឹម៨លើក៕