Eder ពីកូនទារូបអាក្រក់ប្រែមកជាក្ងានសួគ៌ដ៏ស្រស់ស្អាត
(BC-99)
Ederzito António Macedo Lopes ឬហៅឈ្មោះខ្លីថា Eder គឺជាកីឡាករដែលបានស៊ុតបញ្ចូលទីលើក្រុមបារាំងមួយគ្រាប់ជួយឱ្យ ព័រទុហ្កាល់ឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបជាលើកដំបូងក្នុងឆ្នាំ២០១៦ធ្លាប់ទទួលរងពាក្យប្រមាទរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងឈឺចាប់ដែលមិត្តអានពុំធ្លាប់បានដឹង!។
មុនជាប់ឈុតក្រុមជម្រើសជាតិ Eder ត្រូវបានអ្នកគាំទ្របាល់ទាត់ប្រដូចរូបគេទៅនឹងកូនទារូបអាក្រក់ដោយសារតែពណ៌សំបុរនិងជាអ្នកភៀសខ្លួនមកពីប្រទេស ហ្គីណេ-ប៊ីសៅ។ តែដោយសារតែមានឆន្ទៈមោះមុតជំនះពាក្យមាក់ងាយទាំងនេះរូបគេក៏បានចូលរួមលេងឱ្យក្លិបធំៗមួយចំនួនដែលមានដូចជា Braga, Swansea និង Lile ហើយចុងក្រោយក៏ជាប់ក្នុងបញ្ជីជម្រើសជាតិរបស់លោក Santos ទៅចូលរួមប្រកួតព្រិត្តិការណ៍ EURO 2016 នៅប្រទេសបារាំង។
2ប្រកួតដំបូងនៅព្រិត្តិការណ៍មួយនេះរូបគេបានចូលលេងតិចតួចប៉ុណ្ណោះនៅចុងម៉ោង និងមិនបានចូលលេងទៀតឡើយនៅ4ប្រកួតបន្ទាប់។ រហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះបារាំងទើបគេបានចូលលេងជាថ្មីនៅតង់ទី2ដដែល។