និស្សិតចប់បរិញ្ញា កំពុងប្រហារទឹកចិត្តគុនខ្មែរ រ៉ែន រាជ (សេក ចាន់រាជ)
ក្នុងជំនាន់ក្រោយៗនេះ (សុំមិននិយាយជំនាន់មុន) មានអ្នកប្រដាល់គុនខ្មែរយើងភាគតិចណាស់ដែលបានរៀនចប់បរិញ្ញាបត្រ ក្នុងនោះមានកីឡាករគុនខ្មែរមួយចំនួនតូចដែលសិក្សាចប់ផ្នែកបរិញ្ញាបត្រមានដូចជា សែន រ៉ាឌី, ឃុន ឌីម៉ា និង ឡុង សុវណ្ឌឌឿន និងមានអ្នកខ្លះៗតិចតួចទៀតដែល MSR មិនបានដឹងច្បាស់ ស្របពេលដែលគុនខ្មែរទាំងនេះសុទ្ធតែបានសិក្សាចេះដឹងបានជ្រៅជ្រះ ហើយមានអ្នកខ្លះទៀតរៀនចប់ត្រឹមថ្នាក់ទី១២ និងអ្នកខ្លះទៀតសិក្សាដោយមិនបានចប់ចុងចប់ដើមផងដែរ ដោយភាគច្រើនគឺមកពីកត្តាជីវភាពតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្ងៃនេះ MSR សូមលើកយកជីវិតឯកជនរបស់កីឡាករគុនខ្មែរ រ៉ែន រាជ ( សេក ចាន់រាជ) មកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានដឹងអំពីជីវិតតស៊ូលំបាក់ខ្លះៗរបស់គុនខ្មែររូបនេះ៖ រ៉ែន រាជ មានដើមកំណើតពីកូនអ្នកកសិករម្នាក់ ដោយមានដើមកំណើតក្នុងភូមិ ព្រៃធំ សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបដែលខំប្រឹងតស៊ូនឹងជីវិតលំបាក រហូតតស៊ូចូលប្រឡូកក្នុងវិស័យគុនខ្មែរជិតដប់ឆ្នាំមកហើយ ដោយរូបគេប្រកួតគុនខ្មែរបណ្តើរ យកថវិការទៅទំនុកបំរុងការសិក្សាបណ្តើរ ក្នុងគោលបំណងចង់ឲ្យមានជីវិតភ្លឺថ្លាល្អដូចអ្នកផ្សេងៗទៀត។
ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យគុនខ្មែរក្នុងឆ្នាំ២០១៤ (ឡើងសង្វៀនតាមប៉ុស្តិ៍) គ្រានោះ រាជ កំពុងសិក្សាត្រឹមថ្នាក់ទី១០ក្នុងវិទ្សាល័យមួយនៅខេត្តសៀមរាប រូបគេក៏ចាប់ផ្តើមចូលហ្វឹកហាត់គុនខ្មែរជាមួយលោកគ្រូ សេក គឺមសន ដោយរូបគេចាប់ផ្តើមបង្ហាញវត្តមានប្រកួតលើកដំបូងក្នុងស្ថានីយ៍ទូរទស្សន៍ស៊ីធីអិននៅថ្ងៃទី២៨ ខែកក្តដា ២០១៤ ជាមួយកីឡាករ ជា ឆៃរ៉ាក់ ដោយទទួលបានលទ្ធផលឈ្នះពិន្ទុ។ ក្រោយៗមកទៀត អ្នកប្រដាល់ខេត្តសៀមរាប រូបនេះក៏ចាប់ផ្តើមមានឈ្មោះបោះសំដី តស៊ូប្រកួតគុនខ្មែរជាង២ឆ្នាំទើបរូបគេក៏ត្រូវបាន CBS ផ្តល់ឪកាសឲ្យប្រកួតអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០១៦ជាមួយកីឡាកថៃ តែពេលនោះប្រកួតចាញ់កីឡាករថៃ មឿង ម៉ៃ ដោយពិន្ទុ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយៗមកទៀតរូបគេក៏តែងតែបង្ហាញវត្តមានប្រកួតទាំងនៅសង្វៀន CBS និង សង្វៀនផ្សេងៗទៀតក្នុងស្រុកខ្មែរ ជាលក្ខណះមិត្តភាព គុនខ្មែរប៉ះគុនខ្មែរ ប្រកួតមិត្តភាពអន្តរជាតិ រហូតទទួលបានបទពិសោធន៍នៅលើសង្វៀនជិត១០០ដង។ ក្នុងនោះថវិការមួយចំនួនធំពីគុនខ្មែរ បានជួយឲ្យរូបគេអាចសន្សំលុយនិងបានសិក្សារៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍និងបដិសណ្ធាកិច្ចក្នុងឆ្នាំ២០១៧។
ជាមួយគ្នានេះ ក្តីស្រម៉ៃរបស់ រ៉ែន រាជ ពេលធំឡើងរូបគេចង់ធ្វើជាមន្រ្តីប៉ូលិស តែសព្វថ្ងៃនេះរូបគេបានត្រឹមធ្វើជាគ្រូបង្រៀនស្មាកចិត្តតាមអង្គការនានាក្នុងស្រុកខ្មែរ ធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា ធ្វើជាប្រជាការពារភូមិ ក្នុងគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋ ជួយធ្វើស្រែឪពុកម្តាយ ហើយនឹងឆ្លៀនឡើងប្រកួតគុនខ្មែរមួយៗ ដើម្បីរកចំណូលសម្រាប់ខ្លួនឯងផង នឹងសន្សំលុយទុករកស៊ីផង សរុបមកសព្វថ្ងៃនេះ ក្រៅពីអាជីពគុនខ្មែរ រ៉ែន រាជ ក៏អាចឆ្លៀតពេលជួយសង្គមបានច្រើនផងដែរ ហើយគិតត្រឹមឆ្នាំនេះរូបគេមានអាយុ២៥ឆ្នាំ ហើយក្តីស្រម៉ៃដែលរៀនចប់បរិញ្ញាបត្រថានិងធ្វើជាប៉ូលីស រឺក៏អាចមានការងារមួយគួរសមសម្រាប់ខ្លួនឯងផងដែរនោះ ក៏ត្រឹមជាស្រមោលតែប៉ុណ្ណោះ៕ (គុនខ្មែរ វីរភាពនៃការតស៊ូ)