រម្លឹកពីការលើកពានចុងក្រោយរបស់កូប៉ាអាមេរិកានៅឆ្នាំ២០១៦
Copa América Centenario គឺជាការប្រកួតរំលឹកខួប១០០ឆ្នាំនៃព្រិត្តិការណ៍ South America Championship ឬ Copa America 1916-2016។ ប្រេស៊ីល ដែលបដិសេធមិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៥ ក៏បានបដិសេធមិនធ្វើជាម្ចាស់ផ្ទះកម្មវិធីដ៏មានសារៈសំខាន់នេះទៀតដោយយោលទៅលើការជាប់រវល់ធ្វើជាម្ចាស់ផ្ទះអូឡាំពិក ២០១៦។ ជ្រុលជា ប្រេស៊ីល បានទាត់ចោលគម្រោងនេះទៅហើយ COMMEMBOL ក៏ធ្វើអោយវាកាន់តែគគ្រឹកគគ្រេងថែមទៀតដោយស្នើរអោយ សហរដ្ឋអាមេរិច ធ្វើជាម្ចាស់ផ្ទះដោយមើលរំលងមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺ ម៉ិកស៊ីកូ។ អាមេរិច ក៏ទទួលយកដោយមិនស្ទាក់ស្ទើរនិងបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី២៦មិថុនា ហើយវាក៏ក្លាយជាព្រិត្តិការណ៍លើកទីមួយផងដែរដែល Copa America មិនធ្វើឡើងនៅទឹកដី អាមេរិចខាងត្បូង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប្រកួតមួយនេះមាន១៦ក្រុមចែកចេញជា៤ពូលលើសពីពេលណាៗទាំងអស់ដោយគេបន្ថែម សហរដ្ឋអាមេរិច ដែលជាម្ចាស់ផ្ទះ ម៉ិកស៊ីកូ ដែលជាម៉ូចាស់ ប៉ាណាម៉ា កូស្តារីកា ចាម៉ៃកា និង ហៃទី។
ក្រុមលេខ១លេខ២ក្នុងពូលទាំង៤ឡើងទៅប្រកួតវគ្គ៨ក្រុមដែលមាន អាមេរិច បានទម្លាក់ អេក្វាឌ័រ រួចឡើងទៅជួបក្រុម អាហ្សង់ទីន ដែលបានទម្លាក់ វេនេហ្ស៊ុយអេឡា។ រីឯ កូឡំប៊ី បានទម្លាក់ ប៉េរូ រួចឡើងទៅជួប ឈីលី ដែលបានទម្លាក់ ម៉ិកស៊ីកូ។
នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អាហ្សង់ទីន បានយកឈ្នះម្ចាស់ផ្ទះ សហរដ្ឋអាមេរិច ៤-០ ក្នុងពេលដែល ឈីលី ឈ្នះ កូឡំប៊ី ២-០។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម្តងទៀត អាហ្សង់ទីន និង ឈីលី បានប៉ះគ្នាសារជាថ្មីនៅវគ្គផ្តាច់ព្រ័ត្រដែលពួកគេបានបញ្ចប់ការប្រកួតចំនួន១២០នាទី ដោយលទ្ធផល ០ ស្មើ ហើយចូលដល់ការទាត់បាល់ពិន័យ១១ម៉ែត្រក៏ អាហ្សង់ទីន នៅតែជួបនិងរឿងខកចិត្តដូចឆ្នាំ២០១៥ដែរ គឺ ឈីលី បានយកឈ្នះ ៤-២។ នេះគឺជាការគ្រងជើងឯក Copa America លើកទី២របស់ ឈីលី។ សារជាថ្មីទៀតដែរ កីឡាករម្ចាស់ជើងឯក Eduardo Vargas នៅតែជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេគឺចំនួន៦គ្រាប់។
នៅថ្ងៃស្អែកសូមកុំភ្លេចទស្សនាការប្រកួត Copa America 2019 ដែលមានការផ្សាយបន្តផ្ទាល់នៅ CBS អមដោយអ្នកអត្ថាធិប្បាយដែលជាពិធីករកីឡាល្បីៗ។