
Lukaku ជាកីឡាករដំបូងគេរកបានគ្រាប់បាល់៩ប្រកួតជាប់គ្នានៅ UEL
Romelu Lukaku រកគ្រាប់បាល់បញ្ចូលទីនៅ Europa League ៩ប្រកួតជាប់គ្នា Inter Milan បានផ្តួល Bayer Leverkusen ២ទល់នឹង១ នៅ Dusseldorf ថ្ងៃចន្ទ ទី១០ ខែសីហា ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Nicolo Barella ជាអ្នកបើកការនាំមុខមួយគ្រាប់មុនសម្រាប់ Inter នៅនាទី១៥។
ដល់នាទី២១ Lukaku ដោយទទួលបានបាល់ពី Ashley Young បានទាត់បញ្ចូលទីយ៉ាងល្អ ទោះមានការទាញពីខ្សែការពាររបស់ Leverkusen និងជាគ្រាប់បាល់ទី៣១របស់គេនៅរដូវកាលនេះ។
Kai Havertz ដែលជាកីឡាករ Chelsea តាមទិញ បានវាយឲ្យ Leverkusen មួយគ្រាប់នៅនាទី២៤។
ក្រុម លោក Antonio Conte នឹងប្រឈមក្រុមអ្នកឈ្នះរវាង Shakhtar Donetsk និង Basel ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៧ ខែសីហាខាងមុខនៅ Dusseldorf ។
Lukaku គឺជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់៩ប្រកួតជាប់គ្នានៅ Europa League ដោយរួមបញ្ចូលទាំង៥ប្រកួតសម្រាប់ Everton នៅរដូវកាល ២០១៤-១៥៕