Newcastle ចែលផ្លូវកីឡាករ៩នាក់ ក្រោយបានកៅអី UCL
Newcastle United បានចែកផ្លូវជាមួយកីឡាករចំនួន៩នាក់ដែលអស់កិច្ចសន្យានៅដើមរដូវកាល២០២៣/២០២៤។
កីឡាករទាំងនោះមានដូចជា Ciaran Clark, Matty Longstaff, Harry Barclay, Niall Brookwell, Dan Langley, Joe Oliver, Josh Stewart និង Isaac Westendorf។ ចំណែក Chris Woods បានផ្ទេរទៅកាន់ Nottingham Forest ជាអចិន្ត្រៃយ៍លើតម្លៃ១៥លានផោន ក្រោយចំណាយពេលខ្ចីរដូវកាលមុន។
ក្រុមរហស្សនាមសារិកាព្រៃបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៤ មានកៅអីលេង UEFA Champions League។ ដោយឡែក ដើម្បីពង្រឹងខ្លួនកាន់តែខ្លាំង ពួកគេមានគម្រោងនាំចូលកីឡាករថ្មីដូចជា Harry Maguire, Scott McTominay ពី Man UTD, Nicolo Barella ពី Inter Milan ឬ James Maddson ពី Leicester City៕