គ្រូកម្ពុជា ថា នឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើនពីព្រុយណេ
“អ្វីដែលសំខាន់ក្នុងការប្រកួតថ្ងៃនេះ គឺយក៣ពិន្ទុពេញពីព្រុយណេ និងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន យើងនឹងព្យាយាមឲ្យល្អបំផុត។” នេះបើតាមការអះអាងពីលោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
គ្រូបង្វឹកជនជាតិជប៉ុនថ្លែងបែបនេះមុនជំនួបពូល A ពានរង្វាន់ AFF Cup ជាមួយព្រុយណេនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ នេះ។
កម្ពុជាលេងបាន២ប្រកួតដោយឈ្នះហ្វីលីពីន និងចាញ់ឥណ្ឌូនេស៊ី។ ចំណែកព្រុយណេអស់ឱកាសទៅវគ្គបន្តហើយ ដោយចាញ់ទាំង៣ប្រកួតដំបូង និងរបូតដល់ទៅ១៧គ្រាប់។
នេះជាលើកដំបូងហើយដែលក្រុមទាំង២ប៉ះគ្នាក្នុងវគ្គចែកពូលជុំចុងក្រោយ ចាប់តាំងពីពានរង្វាន់ AFF Cup នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦៕