ចិនដកខ្លួនពីការធ្វើម្ចាស់ផ្ទះ AFC U23 ឆ្នាំ២០២២
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ថា ចិននឹងមិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian U23 ឆ្នាំ ២០២២ ឡើយ។
មូលហេតុត្រូវបានគេបង្ហើបថា ដោយសារការខ្វែងគំនិតគ្នាលើកាលវិភាគប្រកួត និងដំណើរការបញ្ចប់សំណង់កីឡដ្ឋាន។
ក្រៅពីនេះឥទ្ធិពលនៃការរាតត្បាតកូវីដ១៩នៅក្នុងប្រទេសនេះក៏ជាបុព្វហេតុចម្បងផងដែរ។ បច្ចុប្បន្ន AFC កំពុងរៀបចំផែនការឡើងវិញដើម្បីអញ្ជើញប្រទេសនានាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និង ២០២៤ ។
គួរដឹងដែរថា នៅវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៨ អ៊ូបេគីស្ថានបានយកឈ្នះវៀតណាមដោយលទ្ធផល ២-១ ។ ចំណែកឆ្នាំ២០២០ កូរ៉េខាងត្បូងក្រសោបបានតំណែងជើងឯកតាមរយៈជ័យជម្នះលើអារ៉ាប៊ីសាអ៊ូឌីត។
នៅឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃការរីករាលដាលកូវីដ១៩ AFC បង្ខំចិត្តពន្យារពេលការប្រកួតសំខាន់ៗជាច្រើនដូចជាការប្រកួតដែលនៅសល់ក្នុងវគ្គជម្រុះ World Cup ជុំទី ២ ឆ្នាំ ២០២០ នៅទ្វីបអាស៊ី, វគ្គផ្តាច់ព្រ័ត្រ U16, U19 អាស៊ី ២០២០ និងAFC Cup៕