ចាន់ វឌ្ឍនាកា ប្រកាសថ្ងៃវះកាត់របួសជង្គង់
តារាឆ្នើម ចាន់ វឌ្ឍនាកា នឹងទទួលការវះកាត់ជង្គង់នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ខាងមុខនៅកម្ពុជា ក្រោមការចូលរួមពីក្រុមពេទ្យជំនាញពីប្រទេសថៃ។
ការវះកាត់នៅក្នុងស្រុកនេះក៏ដោយសារតែភាពស្មុគស្មាញនៃការធ្វើដំណើរ ទើបគណៈគ្រប់គ្រងក្លិបបឹងកេតសម្រេចអញ្ជើញពេទ្យពីថៃមកវះកាត់នៅកម្ពុជាតែម្ដង។
ចាន់ វឌ្ឍនាកា សរសេរបែបនេះ “៖ខ្ញុំនឹងធ្វើការវះកាត់របួសដាច់សសៃជង្គង់ ACL ខាងស្ដាំ នៅរសៀលថ្ងៃសៅរ៍ខាងមុខនេះដែលត្រូវនឹងថ្ងៃទី 5.02.2022 ដោយក្រោមការបើកប្រជុំពីក្រុមគ្រូពេទ្យជំនាញកាលពីព្រឹកមុិញ ដោយការវះកាត់នឹងធ្វើឡើងនៅមន្ទិពេទ្យមួយក្នុងក្រុងភ្នំពេញ អរគុណដល់ថ្នាក់ដឹកនាំដែលបានស្វះស្វែងយ៉ាងយកចិត្តទុក្ខដាក់ នឹង អរគុណអ្នកគ្រប់គ្នាដែលបារម្ភ នឹង ជូនពរមកកាន់រូបខ្ញុំ អរគុណខ្លាំងណាស់។”
គួរដឹងដែរថា ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃពួរជង្គង់ អំឡុងការប្រកួតមិត្តភាពមួយតទល់វិសាខា កាលសប្ដាហ៍មុន៕